ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា ប្រកាសទទួល កម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូន ស៊េរីថ្មីពីរម៉ូដែល គឺ Huawei Prague (ប្រាក់) តម្លៃ ១៨៩ ដុល្លារ និង Huawei Y5 2017 តម្លៃ ១១៥ ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៥ រឺ ៧ ខែមីនា ឆ្នាំ២០១៨។

 

អតិថិជន អាចកម្ម៉ង់ទុកមុន សម្រាប់ ស្មាតហ្វូនស៊េរីថ្មី Huawei Prague (189$) រឺ Huawei Y5 2017 (115$) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាង​លក់ទូរសព្ទដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។

ស្មាតហ្វូនស៊េរីថ្មី Huawei Prague (ប្រាក់) គឺជាកំពូលស្មាតហ្វូន ប្រចាំឆ្នាំ ២០១៨ ដែលតួរត្រូវបានក្រាលដោយកញ្ចក់ រលើបរលោង ស្តើងស្រាល ជាមួយនឹងអេក្រង់ 5.2” FHD (1920 x 1080) ប្រើ CPU: Octa Core 2.1 Ghz, Kirin 655 មាន RAM 3GB និង​ ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network

 

1 Huawei Prague 1

Huawei Prague បំពាក់ដោយកាមេរ៉ាមុខ 8PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 12PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ មិនថានៅកន្លែងណា ទីណា និងពេលណា។ Huawei Prague (ប្រាក់) ភ្ជាប់ជាមួយនឹង Finger Print សម្រាប់ដោយសោរទូរសព្ទ ទំនើប រហ័សទាន់ចិត្ត ជាមួយនឹងកម្លាំងថាមពលថ្មធំ រហូតដល់ 3000mAh ប្រើអស់ចិត្ត តែមិនអស់ថ្ម។ ​

ចំណែកឯ ស្មាតហ្វូនស៊េរីថ្មី Huawei Y5 2017 វិញមាន មិនត្រឹមតែមានតម្លៃល្អ ១១៥ដុល្លារ នោះទេ ថែមទាំងមានរូបរាងស្អាតស្រាលស្តើង ជាមួយនឹង អេក្រង់ 5.0 inch HD Display ប្រើ CPU: 1.4GHz quad-cord មាន RAM 2GB និង​ ROM 16GB ស៊ីមពីរ ទ្រទ្រង់ 4G Network និងថាមពលថ្ម 3000mAh។ Huawei Y5 2017 បំពាក់ដោយកាមេរ៉ាមុខ 5PM មានសមត្ថភាពផ្តិតយករូបភាព Selfie ច្បាស់ស្អាត ហើយនិងមានកាមេរ៉ាក្រោយ 8PM អាចផ្តិតយក រូបភាពបានច្បាស់ស្រស់ស្អាតល្អ។

Y5 2017

សម្រា​ប់ការកក់ទុកមុនឥឡូវនេះ Huawei Prague តម្លៃ ១៨៩ ដុល្លារ មានបន្ថែម Bluetooth Speaker ស្រ្គីនការពារ និង Free កញ្ចប់ស្មាតធំហ្មង ១២​សប្តាហ៍។ ចំណែកឯ សម្រាប់ ការកម្ម៉ង់ទុកមុន Huawei Y5 2017 តម្លៃ ១១៥​ដុល្លារ មានបន្ថែម ចានស្រាក់ ស្គ្រីនការពារ និង Free កញ្ចប់ស្មាតធំហ្មង ៤​សប្តាហ៍។